ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំពិធីចែកជីចំនួន៦១បាវ និងថ្នាំកសិកម្មចំនួន៦៤ ប៊ីដុង ជូនកសិករជាសមាជិកបណ្តុំអាជីវកម្មដំណាំដំឡូងមីភូមិស្រែកក់ នៅភូមិស្រែកក់ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំចំនួន ៤៦គ្រួសារ ក្រោមអធិបតីភាព លោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកតំបែរ និងលោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
សូមជម្រាបជូនថា ជី និងថ្នាំកសិកម្មដែលបានផ្តល់ជូននេះ ជាការរួមចំណែករបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសម្របសម្រួលនៅមូលដ្ឋានដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីជួយដោះស្រាយបន្ទុកចំណាយរបស់ប្រជាកសិករសមាជិកបណ្តុំក្នុងការដំាដុះដំណាំដំឡូងមី។