រសៀលថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានអញ្ជើញចុះពិនិត្យការងារដាំដុះ ចិញ្ចឹមសត្វមាន់ស្រែ និងការចិញ្ចឹមត្រីអណ្តែងរបស់កសិករ ៖
១-កសិករ តាក់ ណោ នៅឃុំកំពាន់ ស្រុកមេមត់ ដែលកំពុងដាំត្រប់វែង លើផ្ទៃដី ៧ហិកតា ឪឡឹក ៦ហិកតា ត្រឡាច ១ហិកតា ឆៃថាវ ១ហិកតា ល្ពៅ ១.២ហិកតា ដែលកំពុងចាប់ផ្តើមប្រមូលផលត្រប់ជាបណ្តើរៗ។ ទូរស័ព្ទទាក់ទងទិញលេខ ០៨៨ ៤៤ ១៦ ៩៩៦។
២-កសិករ ស៊្រាន ប្រុស នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រកតំបែរ ដែលកំពុងចិញ្ចឹមមាន់ស្រែ ប្រមាណ ៦០០ក្បាល ដែលរក្សាទុកមាន់ញីមួយចំនួន ជាមេពូជសម្រាប់ភ្ញាស់យកកូន និងមួយចំនួននឹងលក់ចេញបានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។ ទូរស័ព្ទទាក់ទងទិញលេខ ០៩៧ ៣០ ៣៥ ៧២៥។
៣-កសិករ ហង្ស ចូច នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ដែលកំពុងចិញ្ចឹមត្រីអណ្តែងក្នុងអាង ប្លាស្ទិក ៣អាង គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្នុងសភាពការណ៍នៃការរីករាលដាលនៃជំងឺកូវីដ ១៩។ កូនត្រីទើបដាក់បាន ១ខែប៉ុណ្ណោះ។ ទូរស័ព្ទទាក់ទងលេខ ០៩៧ ៤៩ ៤៤ ៧៩៤។
អាជីវករ សាធារណៈជន ត្រូវការមុខទំនិញណាមួយ សូមទាក់ទងតាមលេខទូរស័ព្ទខាងលើ។