កូនមាន់ចំនួន ១៤៤០ក្បាល បានដល់សមាជិក​បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែឃុំជីរោទិ៍ទី២ ចំនួន៤៨ គ្រួសារ
ចេញ​ផ្សាយ ០៧ កក្កដា ២០២០
150

នៅថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤​ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០ លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី រួមជាមួយលោក ហុក ប៊ុនហេង ក្រុមប្រឹក្សាឃុំ តំណាងអង្គការSOFDEC បានជួបសំណេះសំណាលនិងប្រគល់កូនមាន់ចំនួន ១៤៤០ក្បាល ដល់សមាជិក​បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែឃុំជីរោទិ៍ទី២ ចំនួន៤៨ គ្រួសារ ដែលសម្របសម្រួលអនុវត្តដោយអង្គការសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា (SOFDEC) ដែលទទួលកិច្ចសន្យាអនុវត្តពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានការអញ្ជើញចូលរួមពីកសិករ សរុប ៤៨នាក់ ក្នុងនោះស្រី ៣៣ នាក់ ដោយសមាជិកបណ្ដុំគ្រួសារនិមួយៗ ទទួលបានកូនមាន់ស្រែចំនួន ៣០ ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter