ជី ៨តោន ត្រូវបានផ្តល់ជូនកសិករជាសមាជិកបណ្តុំអាជីវកម្មស្រូវចំណីរំដួលដូនតី នៅភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចំនួន ៤៩គ្រួសារ នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដោយឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
សូមជម្រាបជូនថា ជីដែលបានផ្តល់ជូននេះ ជាការរួមចំណែករបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសម្របសម្រួលនៅមូលដ្ឋានដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីជួយដោះស្រាយបន្ទុកចំណាយរបស់ប្រជាកសិករសមាជិកបណ្តុំក្នុងការធ្វើស្រែនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម