ជី ៩,៥តោន ត្រូវបានផ្តល់ជូនកសិករជាសមាជិកបណ្តុំអាជីវកម្មស្រូវចំណីសាមគ្គីកក់ ចំនួន ៥៤គ្រួសារ
ចេញ​ផ្សាយ ០១ កក្កដា ២០២០
150

នារសៀលថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

សូមជម្រាបជូនថា ជីដែលបានផ្តល់ជូននេះ ជាការរួមចំណែករបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសម្របសម្រួលនៅមូលដ្ឋានដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីជួយដោះស្រាយបន្ទុកចំណាយរបស់ប្រជាកសិករសមាជិកបណ្តុំក្នុងការធ្វើស្រែនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter