ពូជបន្លែទាំងនេះ នឹងក្លាយជាប្រភពចំណូលសម្រាប់កសិករងាយរងផលប៉ះពាល់ដោយកូវីដ-១៩
ចេញ​ផ្សាយ ០១ កក្កដា ២០២០
176

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្ដម​បណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ​ បានអញ្ជើញផ្តល់កិត្តិយសប្រគល់ពូជបន្លែនិងសម្ភារកសិកម្មដល់គ្រួសារកសិករងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន ៦៧គ្រួសារ ក្នុងឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី​៣០ ខែមិថុនា​ ឆ្នាំ​២០២០នេះ។

ឯកឧត្ដម​បណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ​ បានមានប្រសាសន៍ថាទោះបីក្នុងកាលៈទេសៈនេះ ទាំងកម្ពុជា និងទូទាំងពិភពលោក កំពុងរងគ្រោះដោយសារការរាតល្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ម្ពុជា តែងដោះស្រាយការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ជាបន្តបន្ទាប់។ ឆ្លើយតបនឹងសភាពការណ៍រីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញគលលនយោបាយគាំពារផ្ទាល់ជាថវិកាដល់គ្រួសារដែលមានប័ណ្ណសមធម៌ក្រីក្រ ១ ក្រីក្រ ២ ដែលសរុបទូទាំងប្រទេសមានចំនួនជាង ៥០០ ០០០គ្រួសារ ហើយខេត្តត្បូងឃ្មុំក៏ទទួលបានដែរ។

ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏មិនភ្លេចការផ្តួចផ្តើមឲ្យកសិករមានចំណូលទ្រទ្រង់ជីវភាពក្នុងគ្រួសារដែរ ដូចជាពេលនេះ កសិករដែលងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ៦៧គ្រួសារ នឹងទទួលបានគ្រាប់ពូជបន្លែនិងសម្ភារៈកសិកម្មមួយចំនួន។ រាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តហើយថា នឹងមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ។

ទីណាមានការលំបាក ទីនោះមានការគិតគូរយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ការបង្កបង្កើនផលស្រូវសម្រេចបាន ៧០% សម្រាប់ដំណាំឧស្សាហកម្ម សាកវប្បកម្ម និងដំណាំរួមផ្សំសម្រេចបាន ៨០%។

កម្មវិធីផ្តល់គ្រាប់ពូជបន្លែនិងសម្ភារៈកសិកម្មនាពេលនេះ ជាសកម្មភាពអន្តរាគមន៍បន្ទាន់ក្នុងសភាពការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter