នាព្រឹកថ្ងៃចន្ទ ៩កើត ខែអសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែ ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ល្ងៀងមានជ័យ នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានសិក្ខាកាមចូលរួម ៣៥នាក់។
ការបណ្តុះបណ្តាលនេះគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម