ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០
+លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
+លោក ហ៊ីម ភីរុន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
+លោក ថូ សំអាន មន្ត្រីការិយាល័យកសិឧស្សាហកម្ម
បានចុះពិនិត្យការដាំដុះដំណាំត្រប់ ត្រឡាច ឆៃថាវ និងឪឡឹក លោក តាក់ ណោ នៅភូមិលោក ឃុំកំពាន់ ស្រុកមេមត់។
+បច្ចុប្បន្នគាត់បានដាំដុះ
-ដំណាំឆៃថាវលើផ្ទៃដី៣ ហិកតា ដែលមានអាយុ២០ថ្ងៃហើយ។
-ដំណាំឪឡឹកលើផ្ទៃដី៣ហិកតា មានអាយុ៣០ថ្ងៃ និងប្រមូលផលនៅចុងខែកក្កដាខាងមុខនេះ។
-ដំណាំត្រប់លើផ្ទៃដី៦ហិកតា ក្នុងនោះ៣ហិកតា គាត់បានដំាលាយជាមួយដំណាំឪឡឹក ដោយចាប់ផ្ដើមប្រមូលផលបណ្តើរៗ គាត់បានបញ្ជាក់ថាប្រហែល១៥ថ្ងៃទៀតគឺពេញប្រមូលហើយ។
-ដំណាំត្រឡាច គឺគាត់បានប្រមូលផលបានរយៈពេល២ខែហើយ បច្ចុប្បន្នគាត់អាចប្រមូលផលបាន៥០០kg/ថ្ងៃ ដោយលក់ឲ្យឈ្មួញនៅឯផ្សារសួង ចំពោះតម្លៃ៨០០រៀល/kg។
ចំពោះការដាំដុះដំណាំរបស់គាត់ គឺបានប្រើប្រាស់ប្រព័ន្ធស្រោចស្រពទុយោសាច និងប្រើប្រាស់កៅស៊ូប្លាស្ទិចគ្រប់រង ដើម្បីកុំឲ្យស្មៅដុះ។