ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសហការី ចុះជួបសំណេះសំណាល និងប្រគល់កូនត្រីដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីឃុំព្រះធាតុ សរុបចំននួន ២១គ្រួសារ នៅសាលាឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយគ្រួសារកសិករមួយគ្រួសារៗទទួលបានពូជកូនត្រី និងចំណីទៅតាមទំហំផលិតកម្មរបស់ខ្លួន។ ក្នុងនោះគ្រួសារកសិករទទួលបាន កូនត្រីពូជ សរុប ២៦ ០០០ក្បាល (ត្រីអណ្តែង៦គ្រួសារ=៧៦០០ក្បាល , ត្រីប្រា៨គ្រួសារ=១៥៤០០ក្បាល និងកូនត្រីឆ្តោ២គ្រួសារ=៣០០០ក្បាល)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម