ពិធីជួបសំណេះសំណាល និងប្រគល់កូនមាន់ដល់សមាជិក​បណ្ដុំអាជីវកម្មចិញ្ចឹមមាន់
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
145

គ្រប់កាលៈទេសៈ រាជរដ្ឋាភិបាល តែងគិតគូរ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានចំណូល

ព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានជួបសំណេះសំណាលនិងប្រគល់កូនមាន់ដល់សមាជិក​បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ស្រែឃុំជីគរសម្របសម្រួលអនុវត្តដោយអង្គការសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា (SOFDEC) ដែលធ្វើកិច្ចសន្យាអនុវត្តពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅភូមិវាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានការអញ្ជើញចូលរួមពីលោកជំទប់ទី១ ឃុំជីគរ តំណាងអង្គការSOFDEC និងសមាជិកបណ្ដុំ សរុប ៣៥នាក់ ក្នុងនោះស្រី ២៣នាក់ ដោយសមាជិកបណ្ដុំគ្រួសារនីមួយៗ ទទួលបានកូនមាន់ស្រែចំនួន ៣០ក្បាល។

ក្នុងកិច្ចសំណេះសំណាលនោះ លោកប្រធានមន្ទីរ បានជម្រាបជូនសមាជិកបណ្តុំឲ្យបានដឹងថា កម្មវិធីផ្សព្វផ្សាយបចហចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ថវិកាជាតិមួយចំណែកនិងឥណទានពីមូលនិធីអន្តរជាតិដើម្បីអភិវឌ្ឍន៍កសិកម្ម(IFAD) ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសម្របសម្រួលអនុវត្តផ្ទាល់នៅមូលដ្ឋានដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលសកម្មភាពនៃការផ្តល់កូនមាន់នេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបន្ទុុកចំណាយក្នុងផលិតកម្មចិញ្ចឹមមាន់ស្រែនិងដើម្បីកសិករទទួលបានចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារ។

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បានផ្ដល់ការតម្រង់ទិសដល់សមាជិកបណ្ដុំអាជីវកម្មមួយចំនួនដូចជា ៖
១-ត្រូវចាត់ទុកថា កូនមាន់ទាំងនេះ ជាប្រភពទុននាំទៅដល់ការរកចំណូលចូលគ្រួសារនិងពង្រីកផលិតកម្មឲ្យបានធំថែមទៀត។
សុំកំណត់ជំហានត្រូវដើរដូចចៅចាក់ស្មុគ ហើយអនុវត្តជាក់ស្តែង តែមិនត្រូវហឹង្សា ដូចចៅចាក់ស្មុគនោះ ដែលវានឹងនាំយើងឲ្យបរាជ័យទៅវិញនោះ។
២-ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដែលទទួលបានពីមន្ត្រីជំនាញគ្រប់ជំហាននៃផលិតកម្មទាំងការថែទាំ ការចាក់វ៉ាក់សាំង អនុវត្តវិធានអនាម័យជាប្រចាំ ជីវសុវត្ថភាព និងសួរនាំគ្រូឧទ្ទេសជាប្រចាំនៅពេលមានភាពមិនប្រក្រតីកើតឡើង តាមរយៈទូរស័ពមទលេខ ០៩៧ ៣៣ ៣៣ ២៥៥។
៣-ត្រូវខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមនិងប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ជាចំណីស្រស់ ដើម្បីកាត់បន្ថយថ្លៃដើមផលិត។

ចំនួនអ្នកចូលទស្សនា
Flag Counter