ពិធីសំណេះសំណាល និងចែកកូនមាន់ដល់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្នុំ
ចេញ​ផ្សាយ ១២ មិថុនា ២០២០
164

ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ឹម ធី អនុប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារអនុកម្មវិធីASPIRE ថ្នាក់ខេត្ត មន្រ្តីសម្របសម្រួលស្រុកត្បូងឃ្មុំ ភ្នាក់ងារផ្សព្វផ្សាយឃុំរកាពរប្រាំ សហការជាមួយអ្នកផ្ដល់សេវា អង្គការសូដិក ក្នុងពិធីសំណេះសំណាល និងចែកកូនមាន់ដល់បណ្ដុំអាជីវកម្មចិញ្ចឹម ដោយមានការចូលរួមពី លោក ធីសំបូរ ក្រុមប្រឹក្សាឃុំ នៅឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្នុំ ដែលមានអ្នកចូលរួមចំនួន ៥២នាក់ ស្រី ១០នាក់។

ក្នុងការចែកកូនមាន់ដល់សមាជិកបណ្ដុំ ៤៩គ្រសារនេះ ដោយមួយគ្រួសារទទួលកូនមាន់ដែលមានអាយុ ២១ថ្ងៃ ចំនួន ៣០ក្បាល។ លោកអនុប្រធានមន្ទីរ បានមានមតិចូលរួម និងផ្តាំផ្ញើរដល់កសិករជា សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ត្រូវយកចិត្តទុកដាក់ និងអនុវត្តបច្ចេកទេសតាមអ្នកបច្ចេកទេសដែលបានធ្វើការណែនាំ ធានានូវសុវត្ថិភាពចំណីអាហារ ពិសេសត្រូវចិញ្ចឹមបន្ត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងឈានទៅរកផលិតកម្មកសិកម្មតាមកិច្ចសន្យា (ចិញ្ចឹមឆ្លើយតមទៅតាមការបញ្ជាទិញ ឬ កិច្ចព្រមព្រៀង)។
 
បន្ទាប់ពីបញ្ចប់ពិធីចែកកូនមាន់ លោកអនុប្រធានមន្ទីរ និងក្រុមកាងារ បានចុះពិនិត្យមើលទ្រុងមានសម្រាប់ធ្វើបង្ហាញ នៅផ្ទះរបស់ប្រធានបណ្ដុំអាជីវកម្មចិញ្ចឹម នៅឃុំរកាពរប្រាំនេះផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter