នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កម្មវិធីសំណេះសំណាល និងប្រគល់ធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មផលិតស្រូវចំណីសាមគ្គីមានជ័យ និងបណ្ដុំអាជីវកម្មផលិតស្រូវចំណីរំដួលទំនប់បុស្សូរ ក្រោមអធិបតី លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅភូមិត្រាចជ្រុំ និងភូមិចំការគ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ជីកសិកម្មចំនួន ៣២៦បាវ ស្មើនឹង ១៦,៣ តោន ត្រូវបានផ្តល់ជូនសមាជិកបណ្តុំចំនួន ១១២គ្រួសារ រៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ កម្មវិធីនេះមានការចូលរួមពីលោកអភិបាលរងស្រុក រួមទាំងសហការី មន្រ្តីជំនាញមន្ទីរ ទីប្រឹក្សាកម្មវិធី និងក្រុមប្រឹក្សាឃុំ ដែលមានអ្នកចូលរួមសរុប ១៣០នាក់ស្រ្តីចំនួន ៨៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម