ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លោកស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងក្រុមការងារកម្មវិធី Aspire ថ្នាក់ខេត្ត រួមជាមួយក្រុមប្រឹក្សាឃុំ បានចុះពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តកិច្ចសន្យារបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍លើស្ថានភាពបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ និងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។
លទ្ធផល៖
-ចុះពិនិត្យ តាមដានកសិករសមាជិកបណ្តុំអាជីវកម្មត្រី ឃុំកំពង់ទ្រាសចំនួន 13គ្រួសារ ស្មើនឹង 4បែរ (ត្រីស្លាប់ សល់តិចតួចកសិករប្រមូលគ្នាដាក់បែរតែមួយ ដោយមួយបែរមានសមាជិក4គ្រួសារ)។ ត្រីមានការថែទាំ និងលូតលាស់ល្អ ដោយមួយក្បាលៗមានទម្ងន់ជាមធ្យម 200ក្រាម ស្ថានភាពទឹកព្រែកមានភាពល្អប្រសើជាងមុន តម្លៃត្រីប្រាលក់រាយ 9000៛/គក្រ។
-ចុះពិនិត្យ តាមដានកសិករសមាជិកបណ្តុំអាជីវកម្មត្រី ឃុំពាមជីលាំងចំនួន05 គ្រួសារ។ ក្នុងនោះចិញ្ចឹមត្រីអណ្តែងក្នុងតង់ចំនួន 02គ្រួសារ។ ត្រីអណ្តែងចាប់ផ្តើមប្រមូលផលលក់បណ្តើៗ ដោយមានទម្ងន់មធ្យម 6ក្បាល/គក្រ បោះដុំ 4500៛/គក្រ លក់រាយ 8000៛/គក្រ។ តម្លៃត្រីប្រាចិញ្ចឹមក្នុងស្រះ ថោកជាងតម្លៃត្រីប្រាចិញ្ចឹមក្នុងបែរពី 2000 ទៅ2500៛/គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម