ចុះ​ពិនិត្យ​ស្ថានភាព​ដំណាំ​បន្លែ​របស់​ប្រជាកសិករ នៅ​ភូមិ​គោក​ស្រុក​ ឃុំ​គោកស្រុក​ ស្រុក​តំបែរ​
ចេញ​ផ្សាយ ០២ មិថុនា ២០២០
344

រសៀលចុងម៉ោង ថ្ងៃ​ព្រហស្បតិ៍​ ៧កេីត​ ខែ​ជេស្ឋ​ ឆ្នាំ​ជូត​ ទោស័ក​ ព​.ស​២៥៦៤​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បាន​អញ្ជើញចុះ​ពិនិត្យ​ស្ថានភាព​ដំណាំ​បន្លែ​របស់​ប្រជាកសិករ នៅ​ភូមិ​គោក​ស្រុក​ ឃុំ​គោកស្រុក​ ស្រុក​តំបែរ​ ដែលមានដូចជា​ស្ពៃ​ចង្កឹះ​ ឆៃ​ថាវ​ និងខ្ទឹម​ស្លឹក លើផ្ទៃដីប្រមាណ ១ហិកតា។

​ក្នុង​ឱកាស​នោះ​ លោកប្រធានមន្ទីរ បាន​ធ្វើ​ការ​ណែនាំ​តម្រង់​ទិសដល់​ប្រជាកសិករ​មួយ​ចំនួន​ដូចជា​ ៖

-ត្រូវ​រៀបចំ​សំណាញ់ព័ទ្ធជុំ​វិញដីដាំ​ដុះ​ ឲ្យបានមាំទាំដែលអាចទប់ស្កាត់សត្វល្អិត​ចង្រៃចូលបំផ្លាញដំណាំ
​ -ត្រូវ​ប្រេី​ប្រាស់​ជី​លាមកគោ ជ្រូក ធ្យូងអង្កាម ដើម្បីកាត់​បន្ថយការប្រើជីគីមី
​-ត្រូវរៀប​ចំ​រងឲ្យបានសមល្មមអាចឈោងដៃសម្អាតស្មៅបាន ត្រង់ ខ្ពស់ជាងដីរាបប្រមាណ ១០ស.ម ដេីម្បី​ងាយស្រួល​ក្នុង​ការថែទាំ​ ស្រោច​ស្រពទឹក​ ​កម្ចាត់​ស្មៅ​ចង្រៃ ជៀសវាងដីជាំទឹក​
​-ត្រូវ​ប្រេី​ប្រាស់​ជី​ទៅតាម​លក្ខណៈ​បច្ចេកទេស​ សមស្រប​តាម​ដំណាក់​កាល​លូតលាស់​របស់​ដំណាំ
​-ត្រូវរៀបចំផែនការដាំដុះលក្ខណ:​បណ្ដាក់គ្នា​ ធ្វេី​យ៉ាង​ណាឲ្យ​ការប្រមូល​ផល​បានជា​ប្រចាំ​ ​និងដាំឲ្យបានច្រេីនមុខដំណាំលេី​ផ្ទៃ​ដីតែមួយ​
​-ការ​ប្រេី​ប្រាស់​ថ្នាំ​ពុល​កសិកម្ម ត្រូវស្រប​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ ដេីម្បី​ធានា​ដល់​សុខភាព​អ្នកប្រើ​ប្រាស់និងសុខភាពខ្លួនឯង​។

ចំនួនអ្នកចូលទស្សនា
Flag Counter