ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ខេត្តត្បូងឃ្មុំបានដឹកនាំ៖
-លោក ហេង បូរ៉េន មន្ត្រីខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការនិងសម្របសម្រួលដោយ លោក ណុប ណាង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ ចុះបណ្ដុះបណ្ដាលពីបច្ចេកទេសចិញ្ចឹមត្រីអណ្ដែង ដល់សម្បទានិក ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមចំនួន៣២នាក់ ស្រី១៩នាក់។
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម
ចុះរៀបចំដីនិងប្លង់បង្ហាញពីបច្ចេកទេសប្រើប្រាស់ជីលើផលិតកម្មដំណាំដំឡូងមី ដល់សម្បទានិក ចំនួន៣គ្រួសារ លើផ្ទៃដីដាំដុះ៣ហិកតា។
ជាលទ្ធផលសម្រេចបាន៖
+មន្ត្រីជំនាញបានបង្ហាញពីបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះនិងក្នុងតង់ប្លាស្ទិច
-ការជ្រើសរើសទីតាំង
-ការរៀបចំស្រះ ឬអាង
-ការលែងកូនត្រីក្នុងស្រះ ឬអាងចិញ្ចឹម
-ការផ្ដល់ចំណី
-ការថែទាំស្រះ អាងត្រី និងការត្រួតពិនិត្យគុណភាពទឹក
-ការថែទាំនិងការប្រមូលផល
+លើកពីបញ្ហាប្រឈមនិងដំណោះស្រាយសម្រាប់ការងារចិញ្ចឹមត្រី
+មន្ត្រីជំនាញបានរៀបចំបោះបង្គោលនិងរៀបចំប្លង់បង្ហាញដំណាំដំឡូងមី
+បានបង្ហាញពីរបៀបនៃការរៀបលើករងដំឡូងមី
បន្ទាប់ពីនោះមន្ត្រីជំនាញបានចុះពិនិត្យនិងណែនាំបច្ចេកទេសបន្ថែមដល់សម្បទានិកពីការរៀបចំដីសម្រាប់ដាំបន្លែ ការចិញ្ចឹមមាន់ភ្ញាស់ពង ការកាត់កំណាត់ដើមដំឡូងមីជាដើម។