លោកប្រធានមន្ទីរ ចុះពិនិត្យការចិញ្ចឹមគោរបស់កសិករ គា ធន់ នៅភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ០៧ ឧសភា ២០២០
393

រសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក​ ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះពិនិត្យការចិញ្ចឹមគោរបស់កសិករ គា ធន់ នៅភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលចិញ្ចឹមគោចំនួន ២៤ក្បាលនិងជួបសំណេះសំណាលជាមួយកសិករចិញ្ចឹមគោជាលក្ខណៈគ្រួសារ ១២នាក់ ដែលមានបំណងចងក្រងជាសហគមន៍កសិកម្ម។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានបង្ហាញពីគោលគំនិតនិងអត្ថប្រយោជន៍នៃសហគមន៍កសិកម្ម។ ហើយមន្ត្រីជំនាញ បានផ្តល់គន្លឹះនៃការចិញ្ចឹមគោ ទទួលបានជោគជ័យ ដូចជា ៖
-ពូជគោ ត្រូវតែមានមេបាជាពូជឆាប់ធំ ផ្តល់សាច់ច្រើន ជាពិសេសការបង្កាត់ពូជបែបសិប្បនិម្មិត ដោយប្រើស្ពែមគោបាពូជបរទេស
-ត្រូវចិញ្ចឹមក្នុងក្រោល រក្សាថាមពល កាត់បន្ថយស៊ីស្មៅនៅទីវាលដែលមានពពួកសត្វល្អិតចង្រៃ ឬ សារធាតុពិល បណ្តាលឲ្យគោឈឺ
-ត្រូវដាំស្មៅចំណីគោ និងផ្តល់ចំណីផ្សំ ដែលមានប្រូតេអ៊ីនខ្ពស់
-ត្រូវចាក់ថ្នាំការពារជំងឺគោគ្រប់គ្រាន់ត្រឹមត្រូវតាមបច្ចេកទេស និងត្រូវដាក់ថ្នាំបញ្ចុះសត្វល្អិតឲ្យបានទៀងទាត់
-ត្រូវងូតទឹកឲ្យគោឲ្យបានយ៉ាងហោចពីរដងក្នុងមួយថ្ងៃ កាត់បន្ថយកម្តៅក្នុងខ្លួនគោ បង្កើនការស៊ីចំណី។

ករណីមានបញ្ហាណាមួយមកលើសត្វគោរបស់បងប្អូនកសិករ សូមទាក់ទងមកទូរស័ព្ទលេខ 097 450 879 9

ចំនួនអ្នកចូលទស្សនា
Flag Counter