ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពរបស់ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចឆ្នាំ២០១៩និងត្រីមាសទី១ ឆ្នាំ២០២០ នៅសាលប្រជុំលេខ១៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ប្រធានការិយាល័យកសិឧស្សាហកម្ម មន្ត្រីការិយាល័យកសិឧស្សាហកម្ម និងតំណាងក្រុមហ៊ុនសរុប១០នាក់
នៅក្នុងកិច្ចប្រជុំនេះលោកប្រធានមន្ទីរ បានជំរុញនិងសំណូមពរដល់ក្រុមហ៊ុនវិនិយោគ សម្បទានដីសេដ្ឋកិច្ច ដូចជាៈ
-ក្រុមហ៊ុនត្រូវមានទីស្នាក់ការមួយនៅទីរួមខេត្តដើម្បីងាយស្រួលក្នុងការទំនាក់ទំនងការងារ
-ក្រុមហ៊ុនត្រូវមានថ្នាលពូជគ្រប់មុខដំណាំយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន
-ក្រុមហ៊ុនត្រូវមានកិច្ចសហការងារបច្ចេកទេសជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-សុំឱ្យក្រុមហ៊ុនអនុវត្តការដាំដុះតាមបច្ចេកទេសទំនើប
-ក្រុមហ៊ុនត្រូវមានអាងស្តុកទុកទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង
-ចំពោះសំណូមពររបស់ក្រុមហ៊ុននិងរៀបចំជូនទៅលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម