បានចុះពិនិត្យស្ថានភាពដំណាំកៅស៊ូ និងផ្តល់បចេ្ចកទេសបន្ថែមនៅភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ
ចេញ​ផ្សាយ ២០ មេសា ២០២០
251

ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ លោក ដុក សាវឿន ប្រធានការិយាល័យក្សត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក យឹង សុកគង់ ប្រធានការិយាល័យកៅស៊ូ លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក តូច គូរុណ មន្ត្រីការិយាល័យក្សត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យស្ថានភាពដំណាំកៅស៊ូ និងផ្តល់បចេ្ចកទេសបន្ថែមនៅភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានកសិករចូលរួមសរុប១៥នាក់ ស្រី៧នាក់ តាមការចុះពិតិត្យបានសង្កេតឃើញថាកៅស៊ូប្រម៉ាន១០%កំពុងប្រឈមនិងជំងឺស្ងួតមុខចៀរ ក្នុងឪកាសនេះមន្ត្រីជំនាញបានពន្យល់បកស្រាយពីជំងឺស្ងួតមុខចៀរដូចខាងក្រោម៖ ជំងឺស្ងួតមុខចៀរជាប្រភេទជំងឺសរីរសាស្រ្ត ដែលបណ្ដាលមកពីការចៀរជ័រ និងមានរោគសញ្ញាជ័រកកដុំៗនៅតាមមុខចៀរ ករណីជំងឺធ្ងន់ធ្ងរធ្វើឲ្យសំបកប្រេះហើយរបើកទាំងផ្ទាំង។ ក្រុមការងារបានណែនាំឲ្យពូកគាត់ដាក់ជីបំប៉នឲ្យបានពីរដងក្នុងមួយឆ្នាំ ឈប់ប្រើប្រាស់ថ្មាំរំញោច និងផ្អាកការជ័រ។

ចំនួនអ្នកចូលទស្សនា
Flag Counter