ចុះពិនិត្យស្ថានភាពការងារកសិកម្មក្នុងខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ១៧ មេសា ២០២០
168

   ថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម  លោក តូច គូរុណ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម  លោក ខែម តាំងលាង មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម  លោក ផាត់ ប៊ុនផោន មន្រ្តីការិយាល័យគ្រឿងយន្តកសិកម្ម។
   ចុះពិនិត្យស្ថានភាពការងារកសិកម្មក្នុងខេត្តត្បូងឃ្មុំ 
I-ដំណាំស្រូវ
 ១.ទីតាំងទី១ ស្រូវដើមរដូវវស្សា ត្រង់ចំនុច វត្តឈូក ស្ថិតនៅភូមិ ឈូក ឃុំឈូក ស្រុកក្រូចឆ្មារ 
     -បានដាំដុះ ប្រមាណ ១៧៨ហិកតា (សណ្ឋានស្រូវដែលព្រោះមានលក្ខណៈបច្ចេកទេសល្អ១១ហិកតា នៅផ្នែកខាងលើផ្លូវ)
     -ពូជអ៊ីអ៊ែរ49
     -ដំណាក់កាលលូតលាស់(អាយុចន្លោះ ០៧-២០ថ្ងៃ)
     -រៀបចំដីអោយបានស្មើល្អ
     -ប្រើប្រាស់ទឹកក្រោមដី និងភ្លៀង(មានប្រឡាយតែរំពឹងទឹកភ្លៀង)
     -អាចចុះពិនិត្យបាន  
២. ទីតាំងទី២ ស្រូវដើមរដូវវស្សា ឃុំដំរិល ស្រុកអូរាំងឪ 
     - អាយុកាលទើបតែ ៣-៥ថ្ងៃ 
     -ពូជ OM ៥៤៥១  អ៊ីអ៊ែរ៤៩
     -មិនសមស្របសម្រាប់ការចុះពិនិត្យ។
៣. ទីតាំងទី៣ ដំណាំបន្លែ  នៅសង្កាត់វិហារហ្លួង ក្រុងសួង
     -មានបន្លែននោង ឃ្លោក
     -ស្ថានភាពដំណាំ  ទើបឡើងទ្រើង និងរៀបចំដី (មិនសមស្របសម្រាប់ការចុះពិនិត្យ)។

ចំនួនអ្នកចូលទស្សនា
Flag Counter