នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជំរុញអនុវត្តតាមលិខិតណែនាំលេខ ១២៨លដក.រប ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ របស់ លេខាធិការដ្ឋានកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី១ ក្រោមការដឹកនាំប្រជុំរបស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអនុកម្មវិធី ដើម្បីពិនិត្យ ៖
១- វឌ្ឍនៈភាពនៃការអនុវត្តបណ្តុំអាជីវកម្ម បញ្ហាប្រឈមជួបប្រទះ និងដំណោះស្រាយ។
២- ពិភាក្សានិងដាក់ចេញវិធីសាស្ត្រជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២០។
៣- ពិភាក្សាសកម្មភាពអាទិភាពចំពោះមុខ ដែលត្រូវបង្វែរថវិកាសម្រាប់ជាសកម្មភាព អន្តរាគមន៍បន្ទាន់ ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងនៃកូវីដ១៩។
៤- ពិភាក្សានិងពិនិត្យលទ្ធភាពបង្កើតកាលានុវត្តន៍សម្រាប់កសិករ។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួម ពីលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌ លោក លោកស្រីប្រធាន/អនុប្រធានការិយាល័យជំនាញ និងទីប្រឹក្សាបច្ចេកទេស សរុបចំនួន ២១រូប ក្នុងនោះស្រី ០៥រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម