ចុះពិនិត្យស្ថានស្តុកស្រូវ អង្ករ នៅរោងម៉ាស៊ីកិនស្រូវ ថន ជា និងរោងម៉ាស៊ី គាត សុទ្ធា និងការដំដុះដំណាំត្រសក់ចំណាររបស់កសិករ ខុន សឿន និងកសិករ តុល ស
ចេញ​ផ្សាយ ១៤ មេសា ២០២០
201

ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រី ជំនាញ អមដំណើរ ឯកឧត្តម ពាន ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីចុះពិនិត្យស្ថានស្តុកស្រូវ អង្ករ នៅរោងម៉ាស៊ីកិនស្រូវ ថន ជា និងរោងម៉ាស៊ី គាត សុទ្ធា និងពិនិត្យការដំដុះដំណាំត្រសក់ចំណារ របស់កសិករ ខុន សឿន និងកសិករ តុល ស ដោយមានការចូលរួមពីលោកអភិលស្រុកអូររាំងឪ មន្ត្រីជំនាញ លោកមេឃុំ និងប្រជាកសិករ នៅឃុំគងជ័យ  និងឃុំទួលសុភី ស្រុកអូររាំងឪ តាមប្រសាសន៍របស់ម្ចាស់បានឲ្យដឹងថា៖
     +រោងម៉ាស៊ីន កិនស្រូវ ថន ជា 
-រោងម៉ាស៊ីនរបស់ គាត់ទិញស្រូវសើមរាល់ថ្ងៃ បាន ១២០-១៨០តោន ប្រភេទស្រូវ ម្លិះប្រាំង អ៊ីអ៊ែរ៥៤៥១ និងអ៊ីអ៊ែរ៥០៤ តាមរយៈឈ្មួញដឹកមកពីស្រុកកំពង់ថ្ម ខេត្តកំពង់ធំ
-ឡសម្ងួត មានលទ្ធភាពសម្ងួតបានចំនួន ១២០-១៥០តោន/ថ្ងៃ
-ស្រូវសម្ងួតបានស្តុកក្នុងឃ្លាំងប្រមាណ ២ ០០០តោន និងអង្ករប្រមាណ ៣០០តោន
-ការលក់អង្ករចម្រុះបានប្រមាណ ៣០-៥០តោន/ថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅក្នុងខេត្ត ខេត្តផ្សេងៗទៀត និងរោងម៉ាស៊ីន សម្រាប់នាំចេញក្រៅប្រទេស។
     +រោងម៉ាស៊ីនកិនស្រូវ គាត សុទ្ធា ក្នុងមួយថ្ងៃគាត់ទិញស្រូវសើមបាន ៥០-១០០តោន ប្រភេទស្រូវ  អ៊ីអ៊ែរ៥៤៥១ និងអ៊ីអ៊ែរ៥០៤ តាមរយៈឈ្មួញដឹកមកពីខេត្តកំពង់ធំ
-ឡសម្ងួត មានលទ្ធភាពសម្ងួតបានចំនួន ៥០-១២០តោន/ថ្ងៃ
-ស្រូវសម្ងួតបានស្តុកក្នុងឃ្លាំងប្រមាណ ១ ០០០តោន និងអង្ករប្រមាណ ៤០០តោន
-ការលក់អង្ករចម្រុះបានប្រមាណ ១០-២៥តោន/ថ្ងៃ នៅក្នុងខេត្ត ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី។                                                      ចំណែកការដាំដុះដំណាំត្រសក់ចំណាររបស់កសិករ ខុន សឿន លើផ្ទៃដី ០,២០ហិកតា ការប្រមូលផលបាន ៥លើក ហើយក្នុង១លើកបាន ២០០-២៥០គីឡូក្រាម/ថ្ងៃ ឈ្មួញមកយកដល់ចម្ការ លក់បានតម្លៃ ៨០០រៀល/គីឡូក្រាម សម្រាប់ថ្ងៃនេះ។ ការដាំដុះដំណាំត្រសក់ចំណាររបស់កសិករ តុល ស លើផ្ទៃដី ០,២៥ហិកតា ការប្រមូលផលបាន ៥លើក ហើយក្នុង ១លើកបាន ២៥០-៣០០គីឡូក្រាម/ថ្ងៃ ឈ្មួញមកយកដល់ចម្ការ លក់បានតម្លៃ ៨០០រៀល/គីឡូក្រាម សម្រាប់ថ្ងៃនេះក្នុងឱកាសនោះខ្ញុំបាទ និងមន្ត្រីជំនាញ បានណែនាំបន្ថែមនូវបច្ចេកទេសដាំដុះដំណាំត្រសក់ចំណារដូចជា ៖
-ក្នុងចម្ការពិនិត្យឃើញវត្តមានពពួករុយស និងរុយទិចផ្លែ ច្រើន ដែលធ្វើឲ្យទិន្នផលធ្លាក់ចុះនៅពេលខាងមុខ។                                    -ត្រូវប្រមូលផ្លែត្រសក់ដែលរុយទិចផ្លែ ទិច ចេញពីចម្ការ យកទៅកប់ ឬដុលចោល ដើម្បីសម្លាប់ ពង និងដង្កូវរបស់រុយទិចផ្លែនៅក្នុងផ្លែត្រសក់នោះ។                                             

-ត្រូវប្រើប្រាស់ថ្នាំ និងជីកសិកម្ម   ដែលមានបកប្រែជា ភាសាខ្មែរនៅលើសំបក វេចខ្ចប់ ទៅតាមបទដ្ឋានបច្ចេកទេស  និងពិនិត្យសុពលភាព ប្រើប្រាស់លើសំបកកញ្ចក់ ជៀសវាងរបស់គ្មានគុណភាព។ ជាពិសេសត្រូវកែច្នៃថ្នាំ ជី តាមគោលការណ៍ធម្មជាតិ សម្រាប់បាញ់បណ្តេញក្នុងពេលប្រមូលផល និងកាត់បន្ថយចំណាយថ្លៃ ដើមផលិត ក៏ដូចជា សុវត្ថិភាពសម្រាប់អ្នកហូប។                                     -មុនពេលធ្វើការដាំដុះត្រូវ ធ្វើការពិភាក្សាជាមួយកសិករ ភូមិរបស់ខ្លួន ដើម្បីរៀបចំផែនការដាំដុះ ជៀសវាងភាពជុញទីផ្សារ និងធ្វើកិច្ចសន្យា ទិញលក់ជាមួយអ្នកប្រមូលទិញ។               

-ក្នុងស្ថានភាពការប្រែប្រួលអាកាសធាតុ មិនមានភ្លៀង ដែលប្រឈមការខ្វះខាតទឹកស្រោច ស្រព យើងត្រូវប្រើប្រាស់ប្រព័ន្ធស្រោចស្រព បែបសន្សំសំចៃ កៅស៊ូគម្របរងការពារស្មៅ។    -ពេលមានបញ្ហាជួបប្រទះ ឬកត្តាចង្រៃលើដំណាំសូមទាក់ទងមកមន្ត្រីជំនាញ ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter