ចុះពិនិត្យការដាំដុះដំណាំបន្លែ របស់កសិករនៅភូមិត្រពាំងទន្សោម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ដែលកំពុងដាំដុះ
ចេញ​ផ្សាយ ១៤ មេសា ២០២០
182

ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្នុំ លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ  និងផលិតភាពកសិកម្ម លោក សន មីនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក សំរិត វុទ្ធថា មន្រ្ដីការិយាល័យរដ្ឋបាល បុគ្គលិក ចុះពិនិត្យការដាំដុះដំណាំបន្លែ របស់កសិករនៅភូមិត្រពាំងទន្សោម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ដែលកំពុងដាំដុះ តាមការលើកឡើងរបស់កសិករឈ្មោះ យឿន គាត់ធ្វើការដាំដុះលើផ្ទៃដី ៣០អា ហើយការដាំដុះរបស់គាត់ បែងចែកជាពីររដូវ ក្នុងនោះរដូវវស្សាគាត់ដាំដុះបន្លែដូចជាស្ពៃ ត្រកួន និងផ្ទី។ ក្នុងមួយរដូវវស្សា គាត់ដាំដុះបាន ៦វគ្គ ក្នុងមួយវគ្គប្រមូលផលបានចំណូល ៣ ០០០ ០០០រៀល - ៤ ០០០ ០០០រៀល ដោយលែកនៅរដូវប្រាំ គាត់ធ្វើការដាំដុះដំណាំទ្រព្យ ដែលអាចប្រមូលផលបាន ១៣ ០០០ ០០០រៀល ក្នុងមួយរដូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter