ថ្ងៃប្រហស្បត៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ផុន សារ៉ុម ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក លោក បែន សីមា មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក បានរួមសហការជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកតំបែរនិងលោកអភិបាលស្រុកតំបែរ បាននាំយកគ្រឿងបរិភោគនិងសម្ភារៈប្រើប្រាស់ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចែកជូនគ្រួសារប្រជាពលរដ្ឋជួបការលំបាក ផ្នែកជីវភាពក្នុង សភាពការណ៍រាតត្បាតនៃជំងឺកូវីដ-១៩(COVID-19) ចំនួន ២៧គ្រួសារ នៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម