ពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវស្រាលដើមរដូវវស្សា និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម
ចេញ​ផ្សាយ ០៨ មេសា ២០២០
237

    ព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងត្បូងឃ្នុំ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ហ៊ីម ភីរុន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម លោក សំរិត វុទ្ធថា មន្រ្ដីការិយាល័យរដ្ឋបាល បុគ្គលិក បានសហការជាមួយប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូររាំងឪ និងស្រុកត្បូងឃ្មុំបានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវស្រាលដើមរដូវវស្សា និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដល់កសិករ អាជ្ញាធរ ភូមិ ឃុំ មានសកម្មភាពនិងទទួលបានលទ្ធផលដូចខាងក្រោម÷
   ១-ជួបពិភាក្សាជាមួយ លោកមេឃុំ មេភូមិ និងប្រជាកសិករ ពីបច្ចេកទេស ដាំដុះស្រូវ
     -ចំពោះការព្រោះស្រូវស្ងួតលើដីស្ងួត ត្រូវប្រើពូជចំនួនប្រមាណ១៤០គក្រលក្នុងមួយហិកតា ដោយត្រូវរាស់លប់ពេលសាបគ្រាប់រួច
     -ចំពោះការព្រោះស្រូវស្ងួតលើដីសើម ត្រូវប្រើពូជចំនួនប្រមាណ១០០គក្រក្នុងមួយហិកតា ដោយត្រូវរាស់លប់ពេលសាបគ្រាប់រួច
     -បានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលជាក់ស្តែងនៅតាមវាលស្រែ 
   +ស្រុកអូររាំងឪ 
     -ឃុំព្រះធាតុ ផែនការដាំដុះស្រូវដើមរដូវ ៣០០ហិកតា មិនទាន់មានការភ្ជួររាស់ដោយមិនទាន់មានទឹកស្រោចស្រព។
     -ឃុំចក ផែនការដាំដុះស្រូវដើមរដូវវស្សា ២៧៩ហិកតា និងបានភ្ជួររាស់និងដាំដុះប្រមាណ១២៥ហិកតា។
     -ឃុំដំរិល  ផែនការដាំដុះស្រូវដើមរដូវវស្សា ៣៦៦ហិកតា បានភ្ជួររាស់និងដាំដុះប្រមាណ ១៣៤ហិកតា។
   +ស្រុកត្បូងឃ្ម៉ំ
     -ឃុំជីគរ ផែនការដាំដុះស្រូវដើមរដូវវស្សា  ២ ៥០០ហិកតាបានភ្ជួររាស់ហាលដីបានប្រមាណ ៨៣៤ហិកតា។ ពេលមានភ្លៀងធ្លាក់ទើបកសិករចាប់ផ្តើមព្រោះ។
     -ឃុំមង់រៀវ  ផែនការដាំដុះស្រូវដើមរដូវវស្សា  ៦៨៥ហិកតា បានភ្ជួររាស់ហាលដីបានប្រមាណ ៥១០ហិកតា។ ពេលមានភ្លៀងធ្លាក់ទើបកសិករចាប់ផ្តើមព្រោះ។   

ចំនួនអ្នកចូលទស្សនា
Flag Counter