ចុះ​ជួបសំណេះ​សំណាល​ជា​មួយ​សមាជិក​បណ្ដុំ​អាជីវ កម្ម​បន្លែ​ នៃ​កម្មវីធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​
ចេញ​ផ្សាយ ០៧ មេសា ២០២០
178

នារសៀល​ថ្ងៃ​សៅរ៍​ ១២កើត​ ខែ​ចេត្រ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០២០ដដែលនេះ
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះ​ជួបសំណេះ​សំណាល​ជា​មួយ​សមាជិក​បណ្ដុំ​អាជីវ កម្ម​បន្លែ​ នៃ​កម្មវីធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ ដែល​ធន់​ទៅនឹងការប្រែប្រួល​អាកាសធាតុ​( ASPIRE​) របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ស្ថិត​នៅ​ភូមិ​ស្ទឹង​ពេញ​ ឃុំ​ជីគរ​ ស្រុក​ត្បូង​ឃ្មុំ​ ដែលមាន​អ្នក​ចូល​រួម​សរុប​ ១៤នាក់​ ក្នុង​នោះ​ស្រី​ ៣នាក់​។ បន្ទាប់ពីចុះពិនិត្យផ្ទះ​សំណាញ់​ ដែលកំពុងដាំ បន្លែប្រភេទស្ពៃចង្កឹះ ខ្ញុំ​ បាន​ផ្ដល់​ការណែនាំ​តម្រង់ទិសសមាជិក​បណ្ដុំ​អាជីវកម្មដូចខាងក្រោម ៖
-​ជំរុញសមាជិក​បណ្តុំឲ្យ​ចេះធ្វើផែនការផលិតកម្ម ​ដើម្បី​ដាំ​ដុះដំណាំ​កុំឲ្យ​ជាន់គ្នា ទាំងប្រភេទ ដំណាំ ទំហំផលិតកម្ម ជៀសវាងកសិផលជួបភាពជុញ និងបណ្តាលឲ្យកសិផលមានតម្លៃ​ទាប
-ជំរុញសមាជិកបណ្ដុំ​អាជីវកម្ម​ ដាំ​ដំណាំឲ្យ​បានច្រើន​ប្រភេទ​ និងមានទំនាក់ទំនង​ជាមុន ជាមួយ​ទីផ្សារ​ ដើម្បីឲ្យ​ដឹង​ពី​តម្រូវ​ការ​របស់​ទីផ្សារ​ ទាំងបរិមាណនិងប្រភេទកសិផល​ ដើម្បី​​មានកសិផលអាចផ្គត់ផ្គង់​ទៅលេីទីផ្សារ​ ទាំងនៅ​ក្នុង​ស្រុក​ ក្រៅខេត្ត ​និង​កាត់បន្ថយ​ការនាំចូលបន្លែពីបណ្ដាប្រទេសផ្សេងៗ​
-ត្រូវប្រើប្រាស់​ថ្នាំ​និងជីគីមី​ ដែលមានបកប្រែជា​ភាសាខ្មែរនៅលើ​សំបក​វេចខ្ចប់ ទៅ​តាម​បទ ដ្ឋាន​បច្ចេកទេស​ និង​ពិនិត្យ​មើល​សុពលភាព​ប្រើប្រាស់លើសំបកកញ្ចក់ ជៀសវាងរបស់គ្មាន គុណភាព។ ជាពិសេស ត្រូវកែច្នៃថ្នាំ ជី តាមគោលការណ៍ធម្មជាតិ កាត់បន្ថយចំណាយថ្លៃ ដើមផលិត ក៏ដូចជា ផ្តល់គុណភាព សុវត្ថិភាពបន្លែ​
-សមាជិកបណ្តុំ ត្រូវព្យាយាមជួបប្រជុំឲ្យបានច្រើន ដើម្បីពិភាក្សាពីបញ្ហាប្រឈមនិងកំណត់ សកម្មភាពត្រូវបន្ត
-ក្នុងស្ថានភាពការប្រែប្រួលអាកាសធាតុ មិនមានភ្លៀង ដែលប្រឈមការខ្វះខាតទឹកស្រោច ស្រព យើងត្រូវប្រើប្រាស់ប្រព័ន្ធស្រោចស្រព បែបសន្សំសំចៃ កៅស៊ូគម្របការពារស្មៅ ឬ ផ្ទះសំណាញ់។

ចំនួនអ្នកចូលទស្សនា
Flag Counter