ព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០
-លោក ស៊ុន សារ៉ាត់ អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
-លោក ហ៊ន់ រី មន្ត្រី ការិយាល័យ កសិឧស្សាហកម្ម
បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅភូមិ ស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហ៊ាន២(LASED II)
វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងគោលបំណងៈ
-បញ្ជ្រាបពីការយល់ដឹងអំពីការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
-បញ្ជ្រាបពីការយល់ដឹងអំពីលក្ខខណ្ឌមួយចំនួនក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
-បញ្ជ្រាបពីការយល់ដឹងអំពីនីតិវិធីក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងឈានដល់ការចុះកិច្ចសន្យា។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលរួចមកលោកអនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យកសិឧស្សាហកម្ម បានសហការសម្របសម្រួលក្រុមការងារថ្នាក់ជាតិនៃគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហ៊ាន២(LASED II) ដើម្បីចុះពិត្យមើលការចិញ្ចឹមមាន់ភ្ញាស់របស់សម្បទានិកដែលត្រូវផ្តល់ទូម្រាប់ភ្ញាស់យកកូន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម