សិក្ខាសាលាតម្រង់ទិសស្តីពីការរៀបចំផែនការអាជីវកម្មនិងការប្រមូលទិន្នន័យទីផ្សារកសិផល ដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ
ចេញ​ផ្សាយ ០៣ មេសា ២០២០
175

ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមបើកសិក្ខាសាលាតម្រង់ទិសស្តីពីការរៀបចំផែនការអាជីវកម្មនិងការប្រមូលទិន្នន័យទីផ្សារកសិផល ដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ក្នុងនោះស្រី ១០នាក់ ដោយបានផ្តាំផ្ញើឲ្យអ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ ៖
១. ការរៀបចំផែនការ អាជីវកម្មរបស់សមាជិកបណ្តុំ ដែលឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ។
២. ការប្រមូលទិន្នន័យទីផ្សារកសិផលរបស់សមាជិកបណ្តុំអាជីវកម្ម។
៣. ជំរុញការប្រើប្រាស់ប្រព័ន្ធCamAgriMarket ដើម្បីជួយកសិករក្នុងការដាក់លក់ និងទិញផលិតផលកសិកម្មតាមប្រព័ន្ធអនឡាញ (CamAgriMarket) ។
៤. ជំរុញប្រមូលនិងផ្តល់ទិន្នន័យ ការដាំដុះដំណាំតាមឃុំគោលដៅរបស់ខ្លួន ទៅតាមតារាងដែលមន្ទីរបានផ្តល់ជូន។

ចំនួនអ្នកចូលទស្សនា
Flag Counter