ជំរុញការអនុវត្តសកម្មភាពនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ២០ មីនា ២០២០
155

ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំពិភាក្សា ជំរុញការអនុវត្តសកម្មភាពនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ មន្ត្រីជំនាញ និងទីប្រឹក្សាកម្មវិធីប្រចាំខេត្តសរុបអ្នកចូលរួមចំនួន១២នាក់ ស្រី៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter