ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០
លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
លោក សេង ប៊ុនសុង មន្ត្រីបច្ចេកទេខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ
១.បានចុះពិនិត្យស្ថានភាពបង្កាត់ភ្ញាស់កង្កែបរបស់លោក សោម លី ភូមិក្រោយវត្ត សង្កាត់វិហារហ្លួង ក្រុងសួង។ មកទល់ពេលនេះសកម្មភាពបង្កាត់ភ្ញាស់កង្កែបប្រព្រឹត្តទៅបានបីវគ្គ ផលិតបានកូនក្អុកប្រមាណ ១០០ ០០០កូន មេពូជបម្រុងប្រមាណ ៣០០គូ។ ប្រមាណ ២៥ ទៅ ៣០ ថ្ងៃទៀត អាចចាប់កូនពូជលក់បានបណ្តើៗ។
២.ពិនិត្យ និងប្រឹក្សាបច្ចេកទេសចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅក្រាលផ្លាស្ទិក ជូនកសិករ ហយ ភ័ណ្ឌ កសិករនៅភូមិ ខ្សាក ឃុំពពេល ស្រុកពញ្ញាក្រែក។ ក្នុងផ្ទៃរណ្តៅក្រាលផ្លាស្ទិកទំហំ ២x១១x១ ម៉ែត
ក្រុមការងារបានណែនាំបច្ចេកទេសដូចតទៅ៖
-កាប់សម្អាតរុក្ខជាតិនៅជុំវិញស្រះ ដើម្បីអោយមានពន្លឺថ្ងៃចាំងចូលគ្រប់គ្រាន់ ទឹកមានរស្មីសំយោគល្អ
-ឧស្សាហ៍ផ្លាស់ប្តូទឹក និងយកទឹកសម្រាប់ស្រោចស្របដំណាំ
-ជម្រើសកូនត្រីពូជដែលមានប្រភពច្បាស់លាស់ មិនក្រិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម