កិច្ចប្រជុំដើម្បីត្រៀមរៀបចំប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ១៦ មីនា ២០២០
181

    ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០
    លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំការប្រជុំដើម្បីត្រៀមរៀបចំប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលមន្ទីរកសិកម្មដែលមានខណ្ឌ និងការិយាល័យជំនាញចូលរួមដែលឯកភាព និងទទួលលទ្ធផលដូចខាងក្រោម ៖
    ១.ការិល័យរដ្ឋបាល
       -រៀបចំរបៀបវារៈ
       -កំណត់ និងរៀបចំបញ្ជីអ្នកចូលរួម
       -រៀបចំអ្នកគ្រប់គ្រង និងចាត់ចែងកម្មវិធី ចាត់ចែងក្រុមពិភាក្សា
    ២.ការិយាល័យសម្រាប់បង្ហាញ ឬបទអន្តរាគមន៍
       -ការិយាផលិតកម្ម និងបសុព្យាបាល (ជម្ងឺផ្តាសាយបក្សីឬ ប៉េស្តជ្រូកអាហ្រិក)
       -ក្សេតសាស្រ្ត (ដង្កូវហ្វូងថ្មីបំផ្លាញដំណាំពោត)
       -ជលផល (ចិញ្ចឹមត្រីក្នងស្រះ)
       -គ្រឿងយន្ត (ឧបករណ៍ ពង្រោះ និងការពង្រាបដី) 
       -នីតិកម្ម (ហានិភ័យ នៃការទុកដាក់កាកសំណល់ថានាំកសិកម្ម)  
       -គណនេយ្យ(លទ្ធផលការងារត្រីមាសទី១ ដើមឆ្នាំ) 
    ៣.ការងារត្រៀមរៀបចំពិពណ៌សង្រ្កានអបអរឆ្នាំថ្មី
       -គ្រប់ខណ្ឌ ការិយាល័យត្រៀមរូបថតសកម្មភាព សមិទ្ធិផលល្អៗ
       -សមិទ្ធិតផលតាំង
       -កូនបន្លែ បន្លែ តាំងលម្អរ។

ចំនួនអ្នកចូលទស្សនា
Flag Counter