រៀបចំឯកសារពាក់ព័ន្ធសម្រាប់កម្មវិធីមហាសន្និបាតសហគមន៍កសិកម្មសេដាមានជ័យ
ចេញ​ផ្សាយ ១៣ មីនា ២០២០
195

ថ្ងៃប្រហស្បត៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០
   លោក សេង សីសាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
   លោក សេង សិទ្ធិវ័ន្ត  មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
   លោក សំរិត វុទ្ធថា    មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក  បានចុះសម្របសម្រួលរៀបចំឯកសារពាក់ព័ន្ធសម្រាប់កម្មវិធីមហាសន្និបាតសហគមន៍កសិកម្មសេដាមានជ័យ នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ជាលទ្ធផល
     -បានរៀបចំសំណើសុំចូលជាសមាជិកសហគមន៍កសិកម្ម
     -បានរៀបចំតារាងបែងចែកប្រាក់ចំណេញតាមមូលនិធិរបស់សហគមន៍កសិកម្ម
     -បានរៀបចំតារាងរបាយការណ៍ចំណេញនិងខាត ពីមុខរបបរសហគមន៍កសិកម្ម
     -បានរៀបចំតារាងតុល្យការប្រចាំឆ្នាំ២០១៩
     -បានរៀបចំរបៀបវារៈសម្រាប់កម្មវិធីមហាសន្និបាតសហគមន៍កសិកម្ម

ចំនួនអ្នកចូលទស្សនា
Flag Counter