បានចុះទៅគាំទ្រអង្គការ SOFDEC ក្នុងការសម្របសម្រួលកិច្ចប្រជុំពិភាក្សារវាងអ្នកប្រមូលទិញមាន់ អ្នកផ្គត់ផ្គង់កូនមាន់ និងក្រុមផលិត
ចេញ​ផ្សាយ ១២ មីនា ២០២០
200

ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០
    លោក ជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល                                 
    លោក ជិន ប៊ុនរិទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត                                          
    លោក ឡាយ រ៉េត ទីប្រឹក្សាសម្របសម្រួលទីផ្សារថ្នាក់ខេត្ត                                                      
    លោកស្រី ហេង ប៉ូលីន មន្ត្រីសម្របសម្រួលទីផ្សារថ្នាក់ខេត្ត
    បានចុះទៅគាំទ្រអង្គការ SOFDEC ក្នុងការសម្របសម្រួលកិច្ចប្រជុំពិភាក្សារវាងអ្នកប្រមូលទិញមាន់  អ្នកផ្គត់ផ្គង់កូនមាន់ និងក្រុមផលិត នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មី ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(Aspire) នៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដែលមានអ្នកចូលរួម សរុបចំនួន១៤នាក់ ស្រីចំនួន០៧នាក់។                                                                                                         

-តាមការរៀបរាប់របស់អ្នកប្រមូលទិញមាន់ឈ្មោះ ហ៊ត់ ស៊ីផា សព្វថ្ងៃនេះការប្រមូលទិញរបស់គាត់មិនទាន់អាចផ្គត់ផ្គង់នៅលើទីផ្សារនៅឡើយដោយគាត់អាចប្រមូលទិញបានតែ ៧០ ទៅ៨០គីឡូ តែប៉ុន្នោះក្នុងមួយថ្ងៃ គាត់បានបន្ថែមទៀតថាគាត់អាចទទួលទិញមាន់ ២០០គីឡូក្រាម ក្នុងមួយថ្ងៃ ហើយផ្គត់ផ្គង់ទៅក្នុងផ្សារសួង ផ្សារអូររាំងឪ និងផ្សារកែវសីមា។ មាន់ដែលគាត់ទទួលទិញគឺមាន់ដែលមានសុខភាពល្អ សាច់លឿង មាន់ដុះរោមជិតទំងន់ចាប់ពី ៨ខាំ ទៅ ១,៥គីឡូ ក្នុងតម្លៃ១៩ ០០០រៀល ក្នុងមួយគីឡូ                                   

-ឈ្មួញផ្គង់ផ្គង់កូនមាន់ឈ្មោះ ចាន់ ឌី  គាត់អាចផ្គត់ផ្គង់កូនមាន់បានចំនួន ១ ៥០០ក្បាល ក្នុងមួយថ្ងៃមានអាយុកាល២១ថ្ងៃ ក្នុងតម្លៃចន្លោះ ៥ ០០០រៀល ទៅ ៥ ៥០០រៀល មាន់ដែលមានសុខភាពល្អចាក់វ៉ាក់ស៊ាំងការពារញូកាស អុត និងរលាកផ្លូវដង្ហើមរួចរាល់ ហើយមិនគិតថ្លៃដឹកជញ្ជូនឡើយសម្រាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។                                                                                        

-ប្រធានបណ្តុំដែលជាតំណាងក្រុមអ្នកផលិតនិងពិភាក្សាជាមួយសមាជិក បណ្តុំទាំងអស់សម្រាប់ព័ត៌មានដែលបានជួបជុំគ្នាក្នុងថ្ងៃនេះ។   

-ជំហ៊ានបន្ទាប់តំណាងអង្គការ SOFDEC ទីប្រឹក្សានិងមន្ត្រីជំនាញរបស់មន្ទីរ និងរៀបចំជួបជុំគ្នាម្តងទៀតដើម្បីរៀបចំចងក្រងជាកិច្ចសន្យា។ 

ចំនួនអ្នកចូលទស្សនា
Flag Counter