ពិនិត្យការងារនិងវាយតម្លៃផ្ទៃក្នុងការអនុវត្តគោលការណ៍ “ការអនុវត្តកសិកម្មល្អ”
ចេញ​ផ្សាយ ១២ មីនា ២០២០
195

ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០
     លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ ពិនិត្យ និងវាយតម្លៃផ្ទៃក្នុងការអនុវត្តគោលការណ៍ “ការអនុវត្តកសិកម្មល្អ” បើកកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងរក យន្តការ ក្នុងការគ្រប់គ្រង និងការធ្វើឲ្យប្រសើរឡើងសម្រាប់ចម្ការទទួលបានវិញ្ញាបនប័ត្រការអនុវត្តកសិកម្មល្អ និងការគ្រប់គ្រង បន្លែក្នុងផ្ទះសំណាញ់។
    ១-លទ្ធផលនៃកិច្ចប្រជុំលើចម្ការការអនុវត្តគោលការណ៍កសិកម្មល្អ
       -ត្រូវរៀបចំវគ្គបណ្តុះបណ្តាលដល់កសិករទទួលបានវិញ្ញាបនប័ត្រឲ្យបានយ៉ាងតិច១វគ្គបន្ថែមទៀត
       -ត្រូវចុះជួយគាំទ្របច្ចេកទេសឲ្យបាន១ដង បន្ទាប់ពីដាំបាន២សប្តាហ៍
       -ត្រូវចុះវាយតម្លៃចម្ការមុនពេលប្រមូលផល១សប្តាហ៍ 
       -ត្រូវរៀបចំការប្រជុំរៀងរាល់៣ខែម្តង នៅតាមស្រុកនីមួយៗដើម្បីស្វែងរកចំណុចខ្វះខាត និងការកែលម្អរ
       -កសិករត្រូវកត់ត្រាទៅតាមទម្រង់ការអនុវត្តគោលការណ៍កសិកម្មល្អជាប្រចាំ
       -កសិករត្រូវកត់ត្រាពីពេលវេលានៃការដាំដុះ រួចផ្តល់មកមន្ទីរកសិកម្ម
       -រៀបចំផែនការដាំដុះឲ្យបានពេញឆ្នាំ
       -ជំរុញទីផ្សារសួង(អាជីវករទាំង២) ឲ្យរៀបចំកិច្ចសន្យា
       -ទំនាក់ទំនងជាមួយផ្សារបន្លែសុវត្ថិភាពនៅក្រៅខេត្ត ដូចជា ភ្នំពេញ ជាដើម
       -មន្ទីរជួយគាំទ្រ បេសកកម្ម និងសម្ភារៈសម្រាប់បណ្តុះបណ្តាល និងសម្រាប់អនុវត្តសកម្មភាព។
    ២-លទ្ធផលនៃកិច្ចប្រជុំលើចម្ការផ្ទះសំណាញ់
       -ត្រូវដាំដំណាំដែលមានតម្លៃ ដូចជា ស្ពៃបូកគោ ស្ពៃក្តោប ខាត់ណាឈើ ខាត់ណាផ្កា ការ៉ុត……
       -ត្រូវណែនាំការប្រើប្រាស់ប្រព័ន្ធទុយោបាញ់ផ្សែង និងទុយោដំណក់
       -កសិករត្រូវកត់ត្រាពីពេលវេលានៃការដាំដុះ រួចផ្តល់មកមន្ទីរកសិកម្ម
       -ត្រូវចុះជួយបច្ចេកទេស ២ដង ក្នុង១វដ្ត ដំណាំបន្លែយ៉ាងតិច
       -មន្ទីរជួយគាំទ្រ បេសកកម្ម និងសម្ភារៈសម្រាប់អនុវត្តសកម្មភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter