ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០
លោក ជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល និងកញ្ញា ស៊ុន សុខខេង មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល បានចុះត្រួតពិនិត្យស្ថានភាពសត្វមាន់របស់កសិករ ស៊ុន ភារ៉ា នៅភូមិជ្រៃភ្លូក ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឃើញថាកូនមាន់របស់គាត់ឈឺ និងងាប់មួយចំនួន គឺបណ្ដាលមកពីម្ចាស់បានផ្ដល់ចុងអង្ករឲ្យមាន់ស៊ីច្រើនពេក ដែលធ្វើវាមិនរំលាយអាហារ។ បន្ទាប់ពីគាត់បានកាត់បន្ថយការដាក់ចុងអង្ករឲ្យមាន់វាស៊ីឃើញថាមាន់មួយចំនួនបានជាឡើងវិញ និងមិនមានឈឺបន្តទៀតទេ។
ក្នុងនោះដែរលោកអនុប្រធានការិយាល័យបាន:
- ណែនាំពីវិធីសាស្រ្តលាយចំំណីដល់សម្រាប់ឲ្យមាន់វាស៊ី
- ណែនាំពីការដាក់ថ្នាំក្នុងទឹកឲ្យមាន់ផឹក
- ណែនាំឲ្យធ្វើជីវសុវត្ថិភាព និងបានចែកថ្នាំសម្លាប់មេរោគដល់កសិករផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម