សិក្ខាសាលាថ្នាក់ជាតិស្តីពី ដំណាំស្រូវ ដែលរៀបចំឡើងដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
ចេញ​ផ្សាយ ១២ មីនា ២០២០
137

ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០
    លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី ដំណាំស្រូវ ដែលរៀបចំឡើងដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតី លោក បណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដោយអង្គសិក្ខាសាលាមានការ អញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីអនុវត្តគម្រោង CFAVC ថ្នាក់ជាតិ (PMU) ថ្នាក់ខេត្ត (PPIU) លោក លោកស្រីភ្នាក់ងារអនុវត្តគម្រោង  តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងរោងម៉ាស៊ីកិនស្រូវមកពីខេត្តគោលដៅ និងតំណាងសហគមន៍កសិកម្មមកពីខេត្តគោលដៅ សរុបរួមប្រមាណជាង១០៦នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter