ចុះពិនិត្យ ដំណាំដូង ដែលរង់ការបំផ្លាញដោយសត្វល្អិតចង្រៃ
ចេញ​ផ្សាយ ១០ មីនា ២០២០
636

ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០
-លោក យូ តាំងហ៊ី អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ 
-លោក ខែម តាំងលាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
    បានចុះពិនិត្យ ដំណាំដូង ដែលរង់ការបំផ្លាញដោយសត្វល្អិតចង្រៃ របស់កសិករ ឈ្មោះ សាយ សេង ស្ថិតនៅភូមិ ជាចកើត ឃុំចុងជាច ខេត្តត្បូងឃ្មុំ។ 
    ១.លទ្ធផល  
-ដំណាំដូងជាង ៤០ដើម រង់ការបំផ្លាញពី សត្វល្អិតចង្រៃចម្បងចំនួន ០២ប្រភេទ គឺ Coconut rhinoceros beetle និង Red palm weevil
    ២.វិធានការណែនាំ 
-មិនត្រូវចាំងដើមដូង ដែលធ្វើឧ្យដើមមានរបួស និងងាយស្រួលដល់សត្វល្អិតចង្រៃស៊ីចូល និងទម្លាក់ពងក្នុងដើម                
-ប្រើប្រាស់់ដែកកាំកង់ ដើម្បីចាក់កម្ចាត់សត្វក្នុងរន្ធ រួចបាញ់បញ្ចូលថ្នាំជីវសាស្រ្ត Beauveria bassiana ចូល និងយកដីឥដ្ឋបិទរន្ធឧ្យជិត                                                           

-ប្រើប្រាស់ប្លាស្ទិចរុំព័ទ្ធដើម(កន្លែងមុខរបួស) ដើម្បីកុំអោយសត្វល្អិត ទម្លាក់ពងបាន
-បង្ហាប់ដីក្រោមដើមឧ្យហាប់ណែន ដើម្បីការពារសត្វស្អិតចង្រៃទម្លាក់ពងចូលក្នុងដី                                                    
-សម្អាតចម្ការឧ្យបានស្អាតជាប្រចាំ
-ការប្រើប្រាស់ជីលាមកសត្វត្រូវធានាថាមិនមានពងនិងដង្កូវដួង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter