ចុះត្រួតពិនិត្យនិងតាមដានការអនុវត្តបច្ចេកទេសកសិកម្ម របស់សម្បទានិក ដែលទទួលបានការគាំទ្រពីគម្រោង LASED II
ចេញ​ផ្សាយ ០៩ មីនា ២០២០
206

ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០
មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមមាន៖ 
     -លោក ហន អឿន អនុប្រធាន ការិយាល័យរដ្ឋបាល បុគ្គលិក 
     -លោក ថា សុវណ្ណរិទ្ធ មន្ត្រីកម្មសិក្សា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ 
     សហការនិងសម្របសម្រួលដោយ លោក ណុប ណាង ប្រធានការយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថានស្រុកមេមត់ 
ចុះត្រួតពិនិត្យនិងតាមដានការអនុវត្តបច្ចេកទេសកសិកម្ម របស់សម្បទានិក ដែលទទួល បានដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះ មន្ត្រីជំនាញ បានចុះពិនិត្យពីការអនុវត្តបច្ចេកទេសផលិតកម្មមាន់សាច់   ផលិតកម្មភ្ញាស់ពង ផលិតកម្មបន្លែ និងដំណាំស្វាយចន្ទី។ ជាមួយគ្នានោះដែរ លទ្ធផលបានបង្ហាញឲ្យឃើញថា ការចិញ្ចឹមមាន់របស់សម្បទានិកដែលទទួលបានការគាំទ្រពីគម្រោង LASED II គឺពួកគាត់ចិញ្ចឹមជាលក្ខណៈ គ្រួសារ មានទ្រង់ទ្រាយតូច សម្រាប់បរិភោគក្នុងគ្រួសារនិងលក់តិចតួច ក្នុងនោះមានគ្រួសារមួយចំនួនតូចដែលទទួលបានធនធាន និងបច្ចេកទេស ពីមន្ទីកសិកម្ម បានយកចិត្តទុកដាក់និងពង្រីកបន្ថែម ហើយមានពីរគ្រួសារក្នុងចំណោមសម្បទានិក ដែលទទួលការគាំទ្រពីមន្ទីរកសិកម្ម ភ្ញាក់ ងារអនុវត្តគម្រោង LASED II ថ្នាក់ជាតិ បានយកចិត្តទុកដាក់ និងចិញ្ចឹមយកពងសម្រាប់ភ្ញាស់ ។ សម្រាប់ការដាំដុះដំណាំបន្លែ កសិកបានផ្អាកការដាំដុះបណ្ដោះសន្ន ដោយសារគ្មានទឹកសម្រាប់ស្រោចស្រព ចំណែកដំណាំស្វាយចន្ទី កសិករកំពុងធ្វើការប្រមូលផលជារៀងរាល់ថ្ងៃ ដោយលក់បានក្នុងតម្លៃ១គីឡូក្រាម ៤ ៣០០រៀល ទៅ ៤ ៥០០រៀល ។ 
     ការអនុវត្តការងារកសិកម្មរបស់សម្បទានិកបានជួបបញ្ហាប្រឈម ជាច្រើនរួមមាន៖ ការចិញ្ចឹមមាន់ជួបនឹងជំងឺច្រើនពិបាកព្យាបាល នៅឆ្ងាយ ពីកន្លែងលក់ថ្នាំសត្វ កង្វះ ទឹកសម្រាប់ស្រោចដំណាំ ស្វាយចន្ទីមានតម្លៃទាប។ ព្រមជាមួយគ្នានោះដែរ មន្រី្តជំនាញបានណែនាំបច្ចេកទេសបន្ថែមលើការអនុវត្តបច្ចេកទេសកសិកម្ម និងលើកទឹកចិត្តដល់សម្បទានិក ឲ្យបន្តខិតខំនិងអនុវត្តបន្តក្នុងការងារកសិកម្មរបស់ខ្លួន។

ចំនួនអ្នកចូលទស្សនា
Flag Counter