រសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០
-លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-លោក ង៉ែត សំបឿន អនុប្រធាន ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក ខែម តាំងលាង មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក សេង តុលា មន្ត្រីសាលាក្រុងសួង
បានចុះពិនិត្យការដាក់តាំងលក់បន្លែសុវត្ថិភាព នៅផ្សារសួង។ ការលក់បន្លែជួបនៅបញ្ហាមួយចំនួន៖
-ការផ្គត់ផ្គងមិនបានជាប់រាល់ថ្ងៃ
-អ្នកបរិភោគមិនទាន់មានទំនុកចិត្តខ្ពស់នៅឡើយ
-ការប្រមូលទិញបន្លែមិនបានជាប់លាប់
-ការដាក់តាំងលក់មិនទាន់បានសម ស្របនៅឡើយ។
នៅក្នុងឱកាសនេះលោក យូ តាំងហ៊ី បានផ្តល់ការណែនាំដល់អ្នកលក់បន្លែ
-ត្រូវរៀបចំអ្នកត្រូវប្រមូលទិញពីកសិករ
-ត្រូវសហការជាមួយមន្ទីរកសិកម្ម ដើម្បីកំណត់បានកសិករអនុវត្តការដាំដុះតាមគោលការណ៍កសិកម្មល្អ
-រៀបចំទីតាំងលក់ឧ្យបានល្អប្រសើរ (រៀបចំជាទូកញ្ចក់)
-ត្រូវរៀបចំឧ្យបានការប្រមូលទិញតាមកិច្ចសន្យា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម