ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០
លោក ហេង បូរ៉េន មន្ត្រីខណ្ឌរដ្ឋបាលជលត្បូងឃ្មុំ សហការជាមួយលោក ឈ ប៊ុនលី មន្ត្រីនាយកដ្ឋានវារីវប្បកម្ម នៃរដ្ឋបាលជលផល ចុះឃុំទន្លេបិទ និងឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ និងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដើម្បីប្រជុំជ្រើសរើសកសិករចិញ្ចឹមត្រីក្នុងបែរ។ ហើយបានជ្រើសរើសភូមិ ឃុំ ដូចខាងក្រោម៖
-នៅភូមិព្រែកតូច ឃុំជីរោរិ៍១ អ្នកចូលរួមសរុប ៤០នាក់ ស្រី ៣២នាក់ ដែលមកពីឃុំចំនួន ២ គឺឃុំទន្លេបិទ និងឃុំជីរោរ៍១ លទ្ធផលក្រុមការងារសម្រេចជ្រើសរើស ១០គ្រួសារនៅឃុំជីរោរិ៍១ និង១០គ្រួសារទៀតនៅឃុំទន្លេបិទ សម្រាប់ចូលក្នុងគម្រោងថវិកាកម្មវិធី របស់ថ្នាក់កណ្តាល។
-នៅភូមិទី ៦ ឃុំកំពង់ទ្រាស អ្នកចូលរួមសរុប ៤៥នាក់ ស្រី ៤២នាក់ ក្រុមការងារបានជ្រើសរើស ១០គ្រួសារ សម្រាប់ចូលរួមក្នុងគម្រោងថវិកាកម្មវិធី របស់ថ្នាក់កណ្តាល។ សរុបរួមទាំង៣ ឃុំស្មើ ៣០គ្រួសារ។
ផែនការបន្ត នាយកដ្ឋានវារីវប្បកម្មនឹងចុះមកបើកវគ្គបណ្តុះបណ្តាលដល់កសិករ ៣០គ្រួសារ និងផ្តល់ពូជត្រីដាក់ចិញ្ចឹម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម