មន្រ្តីគ្រឿងយន្តកសិកម្មបានជួបតំណាងក្រុមហ៊ុន "ត្រាក់ទ័រ ហ្វាមត្រាក់" និង "ឈីន លីហៀង អេហ្រ្គីឌីវើឡុបមិន"
ចេញ​ផ្សាយ ០៥ មីនា ២០២០
239

ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០
-លោក សន មិនា អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
-លោក ផាត់ ប៊ុនផោន មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្ម បានជួបជាមួយតំណាងក្រុមហ៊ុន "ត្រាក់ទ័រ ហ្វាមត្រាក់"
និងក្រុមហ៊ុន "ឈីន លីហៀង អេហ្រ្គីឌីវើឡុបមិន" ដែលនាំចូលឧបករណ៍កៀរពង្រាបដីដោយប្រពន្ធ័ឡាហ្ស៊ែរ ដើម្បីពិភាក្សាពីការធ្វើបង្ហាញការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ដល់កសិករ នៅក្នុងខេត្តត្បូងឃ្មុំ។
ជាលទ្ធផលទទួលបានពីក្រុមហ៊ុនបានឯកភាពគ្នា និងធ្វើបង្ហាញការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ១បង្ហាញនៅឃុំតំបែរ ស្រុកតំបែរដែលប្រព្រឹត្តទៅនៅចុងខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ ដោយក្រុមហ៊ុនសុំឲ្យការិយាល័យជួយសម្របសម្រួលក្នុងការអញ្ជើញ អាជ្ញាធរ និងកសិករចូលរួម។

ចំនួនអ្នកចូលទស្សនា
Flag Counter