ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០
-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
-លោក បែន ប៉ូល្លីណា នាយខណ្ឌរដ្ឋបាលព្រៃឈើ
បានចូលរួមកិច្ចប្រជុំលើកទី៣ របស់គណ:កម្មាធិការជាតិដើម្បីទប់ ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលជាប្រធានគណ:កម្មាធិការ។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងក្រសួង-ស្ថាប័ន ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត អភិបាលរងខេត្ត ឯកឧត្តមថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធរដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានគោលបំណងធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលសម្រេចបានពីការអនុវត្តច្បាប់ អនុក្រឹត្យ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រមូលយកនូវរាល់មតិ បទពិសោធន៍ពីគ្រប់សមាជិកគណ:កម្មាធិការ អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំជាយុទ្ធសាស្រ្តដោះស្រាយជាប្រព័ន្ធនូវរាល់បញ្ហាដែលកំពុងតែកើតមានទាក់ទងការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើរបស់រដ្ឋ វាទយកដីធ្វើជាកម្មសិទ្ធិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម