លោក ស៊ឹម ធី អនុប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០
ចេញ​ផ្សាយ ០៤ មីនា ២០២០
156

ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០
-លោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
-លោក ជួប រិទ្ធិ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការអញ្ជើញជាអធិបតីភាព ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
មានវត្តមានចូលរួមក្នុងពិធីបូកសរុបលទ្ធផលនេះផងដែរ រួមមានថ្នាក់ដឹកនាំជាតំណាងស្ថាប័នក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំនិងមន្រ្តីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំការិយាល័យផ្សព្វផ្សាយកសិកម្មទាំង ២៥រាជធានី ខេត្ត  ព្រមទាំងតំណាងដៃគូរអភិវឌ្ឍន៍នានា និងវិស័យឯកជនសរុបប្រមាណ១៤០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter