ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០
លោក ទូច ចាន់សុផល ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងសួង ចុះពិនិត្យចំការដំណាំត្រសក់ស្រូវ និងឪឡឹកភូមិជីកែ ជួបកសិករចំនួន ៤នាក់។
-ពិនិត្យឃើញសត្វល្អិតនឹងជំងឺលើដំណាំពុំមានទេ
-ពិនិត្យប្រព័ន្ធស្រោចស្រពកសិករប្រើទុយោសាច់
-ផ្តល់បច្ចេកទេសការប្រើប្រាស់ជី និងថ្នាំកសិកម្មណែនាំកសិករពីវិធីសាស្រ្តប្រើប្រាស់តាមបច្ចេកទេសនិងការណែនាំតាមសំបកវេចខ្ចប់ ប្រមូលសំបកវេចខ្ចបទុកកន្លែងសុវត្ថិភាព
-ទិន្នផលដីស្រែ ០.២០អារ ប្រមូលផលត្រសក់ស្រូវក្នុងមួយថ្ងៃជាមធ្យមបាន ១៨០គ.ក្រ
-តម្លៃត្រសក់ស្រូវ១គ.ក្រ ៨០០៛ឈ្មួញចូលទិញដល់ចំការ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម