នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០
សាលាពុទ្ធកបឋមសិក្សាកម្រងវិជ្ជាតំបែរ នៅវត្តកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ១ខ្នង តម្លៃ ជាង ៧ម៉ឺនដុល្លា ដែលលេចចេញជារូបរាងបន្ទាប់ពីការចូលរួមចំណែកបរិច្ចាកធនធានផ្ទាល់ខ្លួនរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ្ធ មកពីគ្រប់ទិសទី នឹងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
សមិទ្ធិផលនេះ ឆ្លុះ បញ្ចាំងឲ្យឃើញពីតម្លៃសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជានិងជនរួមជាតិទាំងអស់គ្នា ខិតខំថែរក្សា ការពារមិនឲ្យក្រុមជនអគតិណាមកបំផ្លាញបានឡើយ។
ប្រសាសន៍ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ក្នុងបរិវេណវត្តកំប្រើស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម