ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
-លោក សេង សីសាក់ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក ឈាង ចាន់ស៊ីថា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក សំរិត វុទ្ធថា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក
ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំសហភាពសហគមន៍កសិកម្មគ្រឿងទេសកម្ពុជា នៅស្នាក់ការសហភាព ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលកម្មវិធីមហាសន្និបាតមានការអញ្ជើញចូលរួមលោកអភិបាលរងស្រុកមេមត់ លោកស្រីអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកមេឃុំដារ តំណាងក្រុមហ៊ុន Fusch Cambodia និងតំណាងសហគមន៍កសិកម្មដែលជាសមាជិកសហភាពចូលរួមក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ សរុបអ្នកចូលរួមចំនួន៥៦នាក់ ក្នុងនោះស្រីចំនួន៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម