ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញ ចុះបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមត្រីក្នុងស្រះជាលក្ខណ:គ្រួសារ និងចិញ្ចឹមកង្កែបក្នុងថង់ប្លាស្ទិច ដល់ប្រជាពលរដ្ឋនៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមសរុបចំនួន ២១នាក់ ស្រី ០៣នាក់ និងឆ្លៀតពីការបណ្ដុះបណ្ដាលបានបន្ត ចុះពិនិត្យមើលការចិញ្ចឹមត្រីទីឡាព្យាក្រហម របស់កសិករ២គ្រួសារ ក្នុងនោះកសិករឈ្មោះ ជួប សាង និងកសិករ ញឹប ញ៉ក នៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម