ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០
-លោក ស៊ុ រ៉ា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងជាប្រធានសម្របសម្រួលកម្មវិធី ASPIRE ស្រុកក្រូចឆ្មារ
-ជិន ប៊ុនណារិទ្ធ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីនៃកម្មវិធីAspire ត្បូងឃ្មុំ
-លោក លាង ចិន្តា ទីប្រឹក្សាសម្របសម្រួល ផ្នែកត្រួតពិនិត្រ និងវាយតម្លៃនៃកម្មវិធី Aspire ត្បូងឃ្មុំ
-លោក ឡាយ រ៉េត ទីប្រឹក្សាផ្នែក សម្របសម្រួលទីផ្សា នៃកម្មវិធី Aspire ត្បូងឃ្មុំ
- លោក វ៉ាត ធារិទ្ធ មន្ត្រីតាមដាន វាយតម្លៃ នៃអនុគម្រោង Aspire ត្បូងឃ្មុំ .
-លោក តូច គូរុណ មន្ត្រីទទួលបន្ទុកទិន្នន័យកម្មវិធី ASPIRE ស្រុកក្រូចឆ្មារ
-កញ្ញា អៀង ចន្លី មន្ត្រីសម្របសម្រួលកម្មវិធី ASPIREស្រុកក្រូចឆ្មារ
-លោក ធាង មាស មន្ត្រីសម្របសម្រួលកម្មវិធី ASPIREស្រុកក្រូចឆ្មារ
-ភ្នាក់ងារផ្សព្វផ្សាយឃុំ ( CEW ) ទាំង០៤រូប
បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តសកម្មភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២០ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ ក្រោមការដឹកនាំដោយលោក ស៊ុ រ៉ា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ ដែលមានអ្នកចូលរួមសរុប ១២នាក់ ក្នុងនោះស្រី ០២នាក់។
+សកម្មភាព និងលទ្ធផល
-មតិស្វាគមន៍ និងបើកអង្គប្រជុំដោយលោក ស៊ុ រ៉ា ជាប្រធាន
-របាយការណ៍សំរេចបានក្នុងខែ កុម្ភៈ របស់ភ្នាក់ងារផ្សព្វផ្សាយឃុំ(CEW)
-ពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ
-បទបង្ហាញស្តីពី លទ្ធផលនៃការចុះឈ្មោះកសិករ
-បទបង្ហាញស្តីពី តំបន់គោលដៅដែលបានអនុវត្តនិងការរៀបចំ បណ្តុំអាជីវកម្ម
-បទបង្ហាញស្តីពី ការធ្វើផែនការអាជីវកម្មគ្រួសារ
-ការវាយតម្លៃ មន្ត្រីនិងប្រធានសម្របសម្រួលថ្នាក់ស្រុក។