ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០
-លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម
-លោក ឡាយ រ៉េត ទីប្រឹក្សាសម្របសម្រួលទីផ្សារថ្នាក់ខេត្ត
-លោកស្រី ហេង ប៉ូលីន មន្ត្រីការិយាល័យផែនការ គណនេយ្យ
-លោក ផាន លឹមអៀង មន្ត្រីការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ
*សកម្មភាពនិងលទ្ធផល
-បានចុះទៅជួបជាមួយកសិករនិងបានទៅមើលការប្រមូលផលដំណាំម្ទេសអាចម៍សត្វ និងម្ទេសដៃនាង នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
-បានពិភាក្សាពីបញ្ហានៃការធ្លាក់ចុះតម្លៃម្ទេស ក្នុងនោះការធ្លាក់ចុះតម្លៃនេះ គឺដោយសារបរិមាណដាំដុះរបស់កសិករច្រើនជាងឆ្នាំមុន ៥ដង ហើយតម្រូវការប្រមូលផលតាមការកំណត់របស់ឈ្មួញ (កសិករត្រូវដាក់វេនគ្នាបេះម្តងម្នាក់)
-ម្ទេសអាចម៍សត្វលក់បានតម្លៃ ៣ ០០០៛ បើធៀបនឹងឆ្នាំមុនក្នុងខែនេះលក់បានតម្លៃ ៤ ៥០០៛ រីឯម្ទេសដៃនាងវិញលក់បានតម្លៃ ១ ៣០០៛
-តាមការរៀបរាប់របស់ឈ្មួញ ការធ្លាក់ចុះតម្លៃម្ទេសនេះ គឺដោយសារកសិករបង្កើនបរិមាណដាំដុះច្រើនជាងមុន ហើយម្យ៉ាងទៀតពុំទាន់មានតម្រូវការក្នុងការនាំចេញទៅប្រទេសជិតខាងដូចឆ្នាំមុននោះឡើយ។ គាត់បញ្ជាក់ទៀតថា តម្លៃម្ទេសនឹងឡើងថ្លៃជាងនេះក្នុងចន្លោះខែ៣ ទៅ ខែ៥ ព្រោះមានការនាំចេញទៅប្រទេសជិតខាង។
*ឆ្លៀតក្នុងពេលនេះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយដល់កសិករដូចខាងក្រោម
-កសិករត្រូវចេះសិក្សាពីតម្រូវការទីផ្សារ
-ត្រូវរៀបដាំដុះឲ្យមានផែនការច្បាស់លាស់
-បានណែនាំកសិករអំពីការប្រើប្រាស់កម្មវិធី App នៅលើទូរស័ព្ទដៃ ដែលមានឈ្មោះថា CamAgriMarket ដើម្បីលក់ផលិតផលក្នុងទីផ្សារនៅលើអ៊ីនធឺណែត។