នៅរសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការចាប់ផ្តើមសកម្មភាពសម្រាប់អនុវត្តគម្រោង KUSANONE ដែលដឹកនាំដោយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម ប្រធានក្រុមប្រឹក្សាសហគមន៍កសិកម្មតំបែររុងរឿង និងសហគមន៍កសិកម្មដំណាំម្រេចដារមេមត់ ក្រុមហ៊ុនទទួលអនុវត្តគម្រោងសាងសង់ឃ្លាំងស្តុក និងផ្គត់ផ្គង់ឧបករណ៍ កែច្នៃគ្រាប់ស្វាយចន្ទី និងសម្ងួតម្រេច នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមចំនួន ១១រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម