ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ការិយាល័យកសិកម្មស្រុកមេមត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបានប្រចាំខែមករា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយ លោក ណុប ណាង ប្រធានសម្របសម្រួលកម្មវិធី ASPIRE ស្រុកមេមត់ ដែលមានការចូលរួមទីប្រឹក្សាកម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ មន្រ្តីសម្របសម្រួលកម្មវិធី ASPIRE ស្រុកមេមត់ និងភ្នាក់ងារផ្សព្វផ្សាយឃុំរំចេក ត្រមូង ទន្លូង និងឃុំជាំក្រវៀន សរុប ១០នាក់ ស្រី០២នាក់។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១. រាយការណ៍ពីរលទ្ធផលការងារប្រចាំខែ និងលើកផែនការអនុវត្តបន្ត
២. ផែនការអនុវត្តបន្តសម្រាប់បណ្តុំចាស់ និងផែនការអនុវត្តសម្រាប់បណ្តុំថ្មី
៣. បញ្ហាប្រឈម និងដំណោះស្រាយ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននៅក្នុងស្រុកមេមត់ មានបណ្តុំសរុបចំនួន ០៩បណ្តុំ បានអនុវត្តដល់ជំហានទី៤ (រៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ) ក្នុង០៩បណ្តុំនេះមាន បណ្តុំមាន់ចំនួន ០៥បណ្តុំ និងបណ្តុំបន្លែចំនួន ០៤បណ្តុំ ដែលសមាជិកសរុបទាំងអស់ចំនួន ៣១០គ្រួសារ។ សម្រាប់ឆ្នាំ២០២០នេះ ស្រុកមេមត់បន្តអនុវត្តបណ្តុំថ្មីចំនួន ០៥បណ្តុំទៀត ដែលក្នុងនោះមានបណ្តុំម្រេចចំនួន ០១បណ្តុំ បណ្តុំដំឡូងមីចំនួន ០១បណ្តុំ បណ្តុំមានចំនួន ០១បណ្តុំ បណ្តុំឫស្សីចំនួន ០១បណ្តុំ និងបណ្តុំត្រី/កង្កែបចំនួន ០១បណ្តុំ។